ភ្នំពេញ៖ ទោះបីជាបងប្រុសជាទីស្រលាញ់ បានចាកចេញទៅដឹងថា គ្មានថ្ងៃវិលត្រឡប់មកវិញ និងឆ្លងរយៈពេលជាងមួយសប្តាហ៍ហើយនោះក្តី ប៉ុន្តែសេចក្តីនឹករលឹកនិងភាពអាលោះអាល័យដល់បងប្រុស នៅតែដក់ ជាប់នៅក្នុងដួងចិត្តរបស់អ្នកនាង ខៀវ សានសាណា ដែលហាក់បង្ហាញថា បងប្រុសម្នាក់នេះនៅតែនឹងមុខ ។

នៅក្នុងគណនីហ្វេសប៊ុក ពិធីការិនីល្បីមានវោហារស័ព្ទអ្នកនាង ខៀវ សានសាណា បានបង្ហាញនូវរូបភាពអនុស្សាវរីយ៍រួមក្រុមគ្រួសារ ព្រមជាមួយនឹងការចងចាំល្អៗរបស់ខ្លួនជាមួយបងប្រុសបណ្តូលចិត្តដែលទើបនឹងស្លាប់នោះ ជាបន្តបន្ទាប់។ នៅលើហ្វេសប៊ុកខ្លួនឈ្មោះ Sansana Sutton បង្ហាញទាំងភាពក្រៀមក្រំ ក៏មានសាររៀបរាប់ថា តើមានពេលវេលាណា ដែលមានទុក្ខសោកខ្លាំងជាងនេះទៀតទៅ?។ ដូចនេះរូបភាពខាងក្រោម គឺជាអ្វីដែលអ្នកនាង ខៀវ សានសាណា បានផុសនៅលើហ្វេសប៊ុក ដើម្បីរំលឹកទៅដល់បងប្រុសជាទីគោរពស្រលាញ់របស់ខ្លួន ដែលបានស្លាប់ចោលទៅគ្មាន ថ្ងៃវិលត្រឡប់មកវិញជារៀងរហូត៕