ភ្នំពេញ៖ តារាចម្រៀងនិងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ដែលទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ តាមរយៈបទចម្រៀងថ្មីៗ ក្រោមស្នាដៃនិពន្ធរបស់អ្នកនាងផ្ទាល់។

ជាមួយនិងភាពរីកចម្រើនរបស់តារារូបនេះ បែរជាបង្ហាញអារម្មណ៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា«ខ្ញុំគឺជាក្មេងស្រីម្នាក់ដែរមិនធ្លាប់គិតសោះថា ខ្លួនអាចក្លាយជាតារាម្នាក់ដែរសង្គមទទួលស្គាល់ ហើយក៏មិនដែរគិតថាខ្លួនអាចដើរមកដល់លើវិថីមួយនេះដែរ ។ ការងារដែរប្រឹងដោយសម្ថតភាពវាមិនងាយសាបសូន្យនោះទេ»។ យ៉ាងណាម៉ិញបច្ចុប្បន្នតារារូបនេះកំពុងតែឆក់យកប្រជាប្រិយភាព ពីបណ្ដាមហាជនបានយ៉ាងច្រើនផងដែរ។