សង្គម៖ ក្នុងសារដែលផ្តើមដោយសំណេរអះអាង« ប្តីប្រពន្ធខ្ញុំ ទំរាំបានមានថ្ងៃនេះ ឆ្លងកាត់រឿងលំបាកច្រើន»។ ស្រ្តីរូបស្អាតសម្ផស្សសខ្ចី ប្តីខ្មៅដូចបុរសជនជាតិស្បែកខ្មៅនោះ នាងក៏បានឲ្យដឹងថា« ប្តីខ្ញុំមិនមែន​កូននាក់​មាន ក៏មិនមែនអ្នករកស៊ី រឺថៅកែទេ។ គាត់គ្មានអីទេ មានម៉ូតូអាកុបចាស់១ តែម៉ូតូហ្នឹងម៉ូតូម៉ាក់គាត់។ គេ​ឆ្ងល់​​គ្រប់គ្នា សូម្បីម៉ាក់ខ្ញុំគ្រួសារខ្ញុំក៏ឆ្ងល់ម៉ិចខ្ញុំមិន រៀបការយកយក​ប្តីទៅក្រៅ​ប្រទេសគេនោះ​ហើយកូនខ្សែ​ចិន​ទៀត»។ ពីស្រីស្រស់មិនខ្វល់ញាតិនិងក្រុមគ្រួសារចំអកយកប្តីមិនស្អាតនិងជាកូនអ្នកក្រផងនោះ នាងហាក់​បង្ហាញ​ថា នាងក៏មានជំហសថា «ខ្ញុំបែប្រឆាំងម៉ាក់ ហើយខ្ញុំនិងរៀនរកលុយចាយដោយខ្លួនឯង»។

ក្នុងនោះ​នាងក៏បានបះញ្ជាក់ថា «ខ្ញុំ និងប្តី កាលពីនៅជាសង្សា ឌុបគ្នាទៅធ្វើការ ចូលពីព្រឹកចេញ វិញល្ងាច ម៉ោង ៥ ពួកយើងតែងតែច្រកបាយម្ហូប ពីផ្ទះញាំ ទៅធ្វើការយឺត មិនបានចូលប្រជុំគេកាត់ប្រាក់ខែ ។ ខែ​ខ្លះ​ពីរយើងសល់បាន 150$ ក្នុង១ខែ ធ្វើការបណ្តើរ រកមុខជំនួញជាមួយគេបណ្តើរ ខំសន្សំទិញបាន ជញ្ចៀន​ពេជ្យ​ទុកថ្ងៃអនាគតយើងទាំងពីរ។ចូលចុះចំណោមអ្នកធ្វើមុខជំនួញនិងគេ ក្រោយមកសន្សំលុយទិញបាន luxes 300 ពណ៌សរ បន្ទាប់មកម៉ាក់ក៏បានឲ្យខ្ញុំរៀបការ។ នាងបានបន្តទៀតថា «មានគេសួរញមច្រើនណាស់ថា មិច​បាន​ខ្ញុំស្រលាញ់គាត់ គឺថា គាត់គ្រាន់មានសំបុរខ្មៅខុសគេបន្តិចមែន តែគាត់ជាមនុស្ស​ដែល​ស្រលាញ់​ឲ្យតំលៃ​លើ​ខ្ញុំស្រលាញ់មិនមែនលេងសើច គាត់ដឹងខ្លួនថាគាត់មិនមានអ្វីដូចគេ»។