ភ្នំពេញ៖ បន្ទាប់ពីចំណងស្នេហ៍៥ឆ្នាំបង្កើតបានកូនប្រុសស្រីពីរគ្រាប់ រវាងថៅកែផលិតកម្មប៊ីខេអេស និង​អ្នក​នាង ម៉ែន ចេតនីត បានបែកបាក់ចែកចានចែកឆ្នាំង។ ក៏លេចឮភ្លាមថា ដោយសារវត្តមានអ្នកទីបី គឺនាយ ចឺម ស្និទ្ធស្នាលខ្លាំងជាមួយនិងថៅកែផលិតកម្មវ័យក្មេង ឈុន សុវណ្ណភក្តី។Image result for នាយ ចឺម

តែយ៉ាងណាមន្ទិលស្នេហ៍ភេទដូចគ្នា ដែលជម្រុងឲ្យក្មេងប្រុសស្រីពីរនាក់កំព្រាឪពុកនោះ ហាក់ស្រឡះ​ក្នុង​អារម្មណ៍​ទៅ ខណៈកិតិស័ព្ទ នាយ ចឺម ដែលកំពុងវិវឍ្ឍខ្លួនពីតារាកំប្លែងទៅជាតារាចម្រៀងនោះ ក៏ត្រូវអតីតភរិយាយ លោក​ សុវណ្ណភក្តី ចេញមកអះអាងថា មិនមែនដូចពាក្យលេចឮនេះទេ។ អ្នកនាង ម៉ែន ចេតនីត អះអាង​ជាសា​ធារណៈតាមរយៈសារបង្ហាញនៅលើបណ្តាញសង្គមថា«វាមិនដែលខ្ញុំឆ្កួតប្រចណ្ឌមនុស្សប្រុសដូចគ្នានោះទេ សំខាន់ចរិតប្តីខ្ញុំវាល្អពេក បានម៉ាចប់ ហើយក៏ចង់បញ្ជាក់ មិនមែនលោក ឈុន សុវណ្ណភក្តី លែងនាងខ្ញុំទេ នាងខ្ញុំអ្នកប្តឹងសុំលែង»។Image result for នាយ ចឺម

នាងក៏បានបញ្ជាក់បន្ថែថា «ខ្ញុំមិនទៅភ្លើប្រច័ណ្ឌនាយ ចឺម ឲ្យកូនខ្ញុំទាំងពីរកំព្រាឪពុកនោះទេ មកពីប្តីខ្ញុំនោះ គាត់ជាមនុស្សស៊ីមិនចេះរើសមុខ ហើយមិនគិតប្រពន្ធកូន។ នេះជាហេតុផលដែលខ្ញុំប្តឹងសុំលែងនោះ»។