សៀមរាប៖ គិតឲ្យមែនទែនទៅ កូនចិញ្ចឹមបានតែរូបកាយទេ ប៉ុន្តែចិត្តគំនិតពិបាកពត់ណាស់ ម្តាយចង់ឲ្យកូនល្អ ចង់ឃើញកូនមានអនាគត តែកូនបានគិតផ្ទុយពីម្តាយ ដោយគិតថា ម្តាយបង្ខំឲ្យទៅរៀនដូចធ្វើបាយអញ្ចឹង រហូតចាប់ផ្តើមគិតខ្លីយកសេចក្តីស្លាប់ទុកមុខ។

ពាក់ព័ន្ធរឿងកូនខឹងម្តាយ បានកើតឡើងនៅស្រុកអង្គរជុំ ខេត្តសៀមរាប ដោយម្តាយខឹងកូនមិនទៅរៀន ក៏វាយ២រំពាត់។ ភ្លាមៗនោះ កូនប្រុសចិត្តធំវ័យ ១៤ឆ្នាំ បានរត់ទៅទិញសាំង ស្រោចដុតខ្លួនឯងរហូតដល់ស្លាប់តែម្តង កាលពីថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៨។