ភ្នំពេញ៖ បង្ហាញនៅលើបណ្តាញសង្គម ដែលត្រូវគេមើលដឹងថា ជារូបភាពផ្តិតចេញពីឈុតឆាកសម្តែងភាពយន្ត។នាង ដួង ម៉ានិច ក្នុងតួអង្គកម្សត់ក្រីក្រ រស់ក្នុងខ្ទមព្រៃភ្នំ បិទបាំងជញ្ជាំងដំបូងដោយស្លឹកឈើព្រៃ អង្គុយ​លើ​ដុំ​ថ្ម​ មុខខ្ទម ក្រោមពន្លឺភ្នក់ភ្លើង នាងក៏បង្ហាញសារប្រៀបធៀបជិវិតដ៏កម្សត់និងមានន័យសម្រាប់ជីវិតដែលស្ថិ​ត​​ក្នុ​ងរូបភាព។

ក្នុងសារប្រៀបធៀបជីវិតក្នុងសំណេរសុភាសិតបុរាណនោះ តារាសម្តែងនិយមសម្ញែងសម្រស់ដើមទ្រូងសិចស៊ី ដួង ម៉ានិច បាននិទានឡើងថា«ប្រឹងដើរផង រត់ផង..មុខឡើងដូចស្វា »។ ទាក់ទាញពីអត្ថន័យសារ ផ្សំនិងរូបភាពដែលគេមើលដឹងថា ជាសកម្មភាពយន្តភាពយន្តក្នុងឈុតសម្តែងដ៏កម្សត់នេះ មានអ្នកគាំទ្រជាច្រើន ខមមិន លើកទឹកចិត្ត ជាមួយនិងពាក្យថា «ស្អាត់ណាស់សំណព្វចិត្ត តស៊ូឡើង មានតែការតស៊ូទេដែលនាំមកនូវ​ភាពជោ​គ​ជ័យ»។

ខណៈដែលតារាស្រីដែលកំពុងទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្ររូបនេះ ក៏និទានបន្តផងដែរ នូវពាក្យពេ​ច​ន៍ក្នុងន័យអប់រំថា«កុំធ្វើជាមនុស្សដែលមានចិត្តចង្អៀត»។ បន្ទរនិងពាក្យពេចន៍លើកឡើងនេះដែរតារា​ស៊ិចស៊ីរូបនេះក៏បន្តទៀតថា«កុំបៀតបៀនអ្នកដទៃ..ទឹកត្រជាក់ត្រីកុម…ហ៊ានតាទឹកក្តៅងំ..ត្រីរត់រកទឹកត្រជា​ក់ហើ​យ​ខឹ​ខឹខឹខឹតាខ្ញុំនឹងក៏រត់ដែរ..មិននៅរ៉េខឹខឹខឹ»។