ភ្នំពេញ៖នៅលើបណ្ដាញសង្គមរបស់តារាចម្រៀងលំដាប់ជួរមុខកញ្ញា សុខ ពិសី បង្ហោះសារបែរលួងចិត្តខ្លួនឯង ក្នុងពាក្យពេចន៍រៀបរាប់ខ្លីថា«សុខ ពិសីជានារីរឹងមាំ»។ នៅក្នុងសង្គមសិល្បៈមជ្ឈដ្ឋានបានទទួលស្គាល់ សុខ ពិសី ជាកំពូលតារាចម្រៀងល្បី និងជានារីរឹងមាំម្នាក់ ទាំងនាងក៏ធ្លាប់ជួបនូវវប្បដិសារីយ៍ជីវិត ដែលម្តាយបានបាត់បង់ជីវិតក្រោមដៃនាង គ្រាដែលក្រឡាប់រថយន្ត នាងបើត្រឡប់មកពីកំពង់សោម។

តែយ៉ាងណាវប្បដិសារីយ៍ ក៏កាន់តែជម្រុញឲ្យនាងក្លាយជាកូនដ៏ក្លាហាន និងកត្តញួផងដែរ ដែលនាង តែងធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅរាល់ថ្ងៃសិល្ប៍ ដើម្បីឧទិសកុសលជួនអ្នកមានគុណ ដែលស្លាប់នោះ។ សុខ ពិសី ដែលបង្ហោះសារ បង្ហាញជំហរឹងមាំនោះ បង្អួតរាងដ៏ស្រស់ស្អាតនៅនឹងក្បាលរថយន្តនាងជិះទាំងឲ្យឃើញស្លាក់លេខច្បាស់ៗ ក្រោមពន្លឺភ្លឺរាត្រីនោះ ក៏ត្រូវបានអ្នកគាំទ្រ រំលឹកថា «ពិតណាស់ គាត់ជាមនុស្សស្រី ដ៏រឹងមាំ ទាំងខ្ញុំក៏គាំទ្រគាត់ ដែលគាត់យកភាពរឹងមាំនេះ តបនូវភាពកត្តញួផង»។

ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញសារលើកទឹកចិត្តទៅនាងដែរថា«ស្អាតណាស់អាយដល ស៊ូៗណាកុំចុះចាញ់ ស្រលាញ់បងណាស់ ៧៨៥៨ពិសីនារីរឹងមាំ»។ ទន្ទឹមនិងការទទួលសារលើកទឹកចិត្តតារាចម្រៀងលំដាប់​ជួរ​មុខរូបនេះក៏បន្តទៀតថា«បើខ្ញុំនៅតែមានដង្ហើម ខ្ញុំនៅតែតស៊ូ»ពាក្យមួយឃ្លានេះអាចចាក់ដោតដល់​បេះ​ដូង​អ្នកគាំទ្រជាច្រើនឲ្យមានគំនិតតស៊ូ និងព្យាយាជំនះរាល់ឧបសគ្គដូចជានាងដែរ។ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។