ភ្នំពេញ៖ មិនធម្មតាមែន តារាចម្រៀង ទេព បូព្រឹក្ស បានលះបង់ទាំងកំលាំងកាយចិត្ត ដើម្បីផលិតបទចម្រៀងមួយៗ ឲ្យមានភាពទាក់ទាញ ជាទីចាប់អារម្មណ៍របស់បងប្អូនទស្សនិជនគ្រប់មជ្ឈដ្ឋាន។

តួយ៉ាង ក្នុងបទមួយ ដែល ទេព បូព្រឹក្ស កំពុងថតវីដេអូ គឺនាងបានឲ្យក្រុមរបស់នាង​ច្នៃប្រឌិត កៅអីមួយសម្រាប់ថត MV ដែលកៅអីនោះ ប្រកបដោយក្បូរក្បាច់រចនា តាមបែបបុរាណ ពោលគឺកៅអីបែបរជ្ជនីពស់ ពោរពេញដោយឫទ្ធិអំណាចខ្លាំង អស្ចារ្យ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះ បានថ្លែងអំណរគុណដល់ច្នៃប្រឌិតផងដែរ៕