ថៃ៖ កាលពីម្សិលមិញ តារាចម្រៀងតួឯករឿង សិសិររដូវក្នុងបេះដូង ឆន សុវណ្ណារាជ  បានបង្ហោះសារចេញពីមន្ទីរពេទ្យមួយនៅទីក្រុងបាងកក ប្រទេសថៃ បរិយាយពីក្តីបារម្ភបញ្ហាសុខភាព ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ក្នុងសារនោះ លោកបានសរសេរថា «មករើម៉ាស៊ីនចេញ ព្រោះវាធ្វើទុក្ខហើយ ប្រើវាច្រើនពេក»។

យ៉ាងណាមិញ តារាចម្រៀង ម្ចាស់បទ «ទីក្រុងគ្មានមេឃ» ឆន សុវណ្ណារាជ ត្រូវបានគេដឹងថា ខណៈនេះលោកបានចេញទៅពិនិត្យសុខភាព នៅប្រទេសថៃ»។ ប៉ុន្តែប្រភពដដែល មិនបានដឹងថា តារាចម្រៀងរូបនេះ បានជំងឺអ្វីនៅឡើងទេ។ ក្រោយទទួលបានដំណឹងនេះ អ្នកគាំទ្រ ឆន សុវណ្ណារាជ យ៉ាងច្រើន បានចូលខមមិនជូនពរឲ្យលោកឆាប់បានធូរស្បើយ៕