ភ្នំពេញ៖ ក្រោយពីនាយ ចយ និងសង្សារវ័យ បង្ហោះរូបផ្អែមល្ហែម និងប្រកាសថ្ងៃរៀបការនោះ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយបានធ្វើការរិះគន់ ក្នុងន័យថា នារីជាសង្សាររបស់នាយ ចយ ស្រលាញ់នាយ ចយ ដោយសារតែលុយ ជាហេតុធ្វើឱ្យអនាគតប្រពន្ធរបស់នាយ ចយ ផ្ទុះប្រតិកម្មធ្ងន់ៗតបវិញថា ស្នេហានាងគឺផ្តើមចេញពីទឹកចិត្ត មិនមែនទឹកលុយនោះទេ ហើយត្រឹមសមត្ថភាពបុរសជាម្ចាស់គណនីហ្វេសប៊ុកនោះ អាចយកបានត្រឹមស្រីវត្តភ្នំប៉ុណ្ណោះ។

អ្នកចូលខមមិនថា «ទៅអញ្ចឹងអស់ទៅ លុយៗៗៗៗ» ត្រូវបានគេស្គាល់ថា ម្ចាស់ហ្វេសប៊ុកឈ្មោះ «Sam An» ត្រូវបានសង្សារនាយ ចយ វាយប្រហារវិញឡើងចុកឈាម។ ដោយនាងថា សមត្ថភាពប៉ុណ្ណឹង មិនអាចរកបានស្ត្រីត្រឹមត្រូវនោះទេ ពោលគឺអាចបានត្រឹមតែស្រីវត្តភ្នំប៉ុណ្ណោះ៕