ភ្នំពេញ៖ តារាសម្ដែងស្រីជើងចាស់និងត្រូវជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់បង្ហា​ញ​អារម្មណ៍រំជួលចិត្តខ្លាំងចំពោះអ្នករិះគន់ដែលមិនឃើញពីតម្លៃ និងលើកទឹកចិត្តអ្នកសិល្បៈ។ បង្ហាញពីរូបភាពគេ​​ង​លើគំនរសំលៀកបំពាកនិងធុងដាក់អាហារ ពីកំពូលតារាចម្រៀងមុខស្រស់សំឡេងធ្ងន់លោក ណុប ប៉ាយ៉ារិទ្ធ និងអ្នកនាង គ្រត ក្នុងដំណេកលង់លងដ៏ស្កប់ស្កល់ ក្នុងបើកយុទ្ធនាការថតសម្តែងនោះ ។

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ភ្ជាប់នូវសារបង្កប់ដោយខ្លឹមសារដ៏ក្តុកក្តូលថា «ហ៊ឹម អាណិតណាស់ ដើម្បីសិល្បៈ ម្នាក់ៗមិនដែលគិតពីសុខភាពខ្លួនឯងទេ តែពេលខ្លះអ្វីដែលទទួលបានគឺការរិះគន់ដោយឈឺចាប់បំផុត»។

ដាក់កាយខំប្រឹងអស់ពីសមត្ថភាព ដើម្បីការសម្ដែង និងចិត្តស្រលាញ់ចំពោះសិល្បៈនោះទេ ទើបធ្វើឲ្យប្រធានស​មាគមសិល្បៈរូបនេះដាច់ចិត្តបង្ហោះរូបអ្នកសិល្បៈដែលសម្ដែងរឿងភាគថ្មី «រាជនីភូមិគ្រឹះ»ក្នុងសភាព​ហត់​នឿ​យ​ គ្មានពេលសម្រាកគ្រប់គ្រាន់។