ភ្នំពេញ៖ អាស្រ័យនិងអាជីពចម្រៀងលើទ្រនំផ្សេងគ្នាតារាចម្រៀងស្រីលំដាប់ជួរមុខវ័យក្មេង សម្លេងស្រទន់ កញ្ញា សុខ ពិសី និងកញ្ញា ឱក សុគន្ធកញ្ញា ក៏ល្បីពីអ្នកគាំទ្រថា ម្នាក់ៗប្រឹងប្រជែងប្រជាប្រិយភាពគ្នាខ្លាំងណាស់។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ការទាក់ទាញពីកំពូលតារាចម្រៀងទាំងពីរដួងនេះ ខណៈពួកគេទាំងពីរបានបង្ហោះបង្អួតអ្នកគាំទ្រដូចគ្នានូវរូបថត ថតរួមគ្នា។ តែយ៉ាងណារូបភាពបង្ហាញភាពស្និទស្នាលដ៏កម្ររវាង នាង សុខ ពិសី តារាចម្រៀងនៅទ្រនំសាន់ដេ និង សុគន្ធកញ្ញា តារាចម្រៀងនៅទ្រនំហង្សមាសនោះ ក៏ត្រូវបានអ្នកទ្រទាំង ហាក់ចាំច្បាស់ ណាស់ពីទីជំនួប ដែលនាំឲ្យអ្នកទាំងពីរមានឱកាសបន្សល់រូបភាពអនុស្សាវរីយ៍ជាមួយគ្នាដ៏ទាក់ទាញនេះ។

ខណៈពួកគេក៏បានបង្ហាញថា «សម្រស់ដ៏ស្រស់សោភា រួមនឹងស្នាមញញឹមនេះ ពួកគាត់ទាំងពីរបានថតរួមគ្នាក្នុងថ្ងៃមង្គលការប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា»។ ក្នុងនោះផងដែរឃើញថាអ្នកទាំងពីពិតជាស្រស់ស្អាតមែនទែនជាមួយឈុតរ៉ូបវែងពណ៌ផ្ទៃមេឃ រួមជាមួយនិងគ្រឿងអលង្គការថ្លៃៗនៅលើស្បែកដ៏សខ្ចី។ចំណែកកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា វិញឈុតពណ៌សស្រស់ស្អាតមិនចាញ់គ្នានោះទេ ។