កោះកុង៖ ប្រជានេសាទម្នាក់បានស្លាប់ ខណៈ៩នាក់ ផ្សេងទៀតកំពុងស្ថិតក្នុងមន្ទីពេទ្យសង្គ្រោះជីវិត ក្រោយពីពួកគេបានយកត្រីកំពតប្រភេទនេះ មកធ្វើជាអាហារហូបរួមគ្នា។ គ្រោះដ៏អាក្រក់នេះបានកើតឡើងលើប្រជានេសាទរស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

តាម សម្ដីរបស់លោក សុខ ចេង មេឃុំកោះស្តេច បាននិយាយថា« បុរសដែលពុលជាមួយនឹងត្រីកំពតយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យនៅក្រុងព្រះសីហនុ ប៉ុន្តែអកុសល លោកបានសា្លប់នៅតាមផ្លូវ» ។ ប្រភពដដែលបន្តទៀតថា«ជនរងគ្រោះដែលនៅមានជីវីតបានប្រាប់ថា បុរសដែលស្លាប់នោះ បានទទួលទានត្រីនោះច្រើនជាងគេ ចំណែកឯអ្នកផ្សេងៗហូបបានតែបន្តិចប៉ុណ្ណោះ»។