ភ្នំពេញ៖ ក្រោយសំដីប្រកែបែបមាត់រឹងពី តារាចម្រៀង នាង សួស វីហ្សា ដែលអះអាងថា នាង និង ថមមី ភាព ស្និទ្ធស្នាលត្រឹមជាមិត្តភក្តិ រួមទាំងស្តីបន្ទោសដល់ទាំងសារព័ត៌មានថា ចេះតែបំភ្លៃឲ្យរឿងនេះផ្ទុះឡើងផងនោះ។

ប៉ុន្តែផ្ទុយនិងសំដីមិនទទួលស្គាល់ការពិតនិងរាលដាលខឹងទាំងប្រពន្ធផ្សព្វផ្សាយនោះ បែរជាពេលនេះប្រុសក្មេង ថមមី ក៏អះអាងថា «បន្តិចទៀតនឹងមានដំណឹងផងរវាងលោកនិង សូស វីហ្សានេះ។ ក្នុងសំដីសារភាព ផ្ទុះ នឹង សំដីបដិសេធរបស់ភាគីខាងស្រីស្រស់ សួស វីហ្សា នោះ ថមមី ក៏បានអះអាងទៀតថា «ខ្លួនអាច នឹងមាន ដំណឹងក្នុងឆ្នាំ ២០១៨ នេះជាមួយ សួស វីហ្សា» ។

ទោះបីលោក ថមមី និយាយតែប៉ុណ្ណឹងក៏អាចបញ្ជាក់បានថា លោក និង សួស វីស្សា បានត្រូវគ្នាវិញដែរ ហើយមួយ រយៈនេះលោក និង សួស វីស្សា ទៅណាមក ណាក៏  បណ្ដើរ គ្នារហូត៕