ភ្នំពេញ៖ ទោះស្ថិតនិងវេលារវល់ការងារជំនួញនិងគ្រប់ក្រុមហ៊ុនយ៉ាងណា អតីតពិធីការិនី កម្មវិធីទូរទស្សន៍ អ្នក នាង ជេននី រ័ត្ន ដែលនៅមិនឃ្លាតឆ្ងាយពីការងារមនុស្សធម៌។

ថ្មីៗនេះអ្នកនាង ក៏ធ្វើឲ្យមហាជននិងមិត្តៗសិល្បៈផងផ្ទះការសរសើរមិនតិចទេ ពីរូបសម្ផស្សដែលស្អាតកើនទ្វេ។ កាលពីថ្មីៗនេះថៅមជ្ឈមណ្ឌល់កែសម្ផស្ស EXcellent Master Beauty ( EM Beauty Center) ដែលជា អតីត ពិធីការិនីរូបនេះក៏បានបង្ហាញវត្តមានចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ប្អូនស្រី ប្រធាន សមាគមសិល្បករខ្មែរ ។

ស្ថិតក្នុងវត្តមាននោះ អ្នកនាងជេននី រ័ត្ន ក៏ធ្វើឲ្យមានអ្នកសិល្បៈពោលសរសើរអ្នកនាងជាច្រើន ។ ខណៈថៅកែ ស្រី( EM Beauty Center ដែលមុននេះក៏ធ្វើឲ្យ មហាជនពោលសរសើរ មិនដាច់ពីមាត់ និងសកម្មភាព ចូលរួម ការងារមនុស្សធម៌នោះ អ្នកនាងប្រាប់ថា «ការប្រឹងថែររក្សាសម្រស់ឲ្យកើនទ្វេនេះ ក៏ដោយសារ យើង បើក​មជ្ឈមណ្ឌលថែរក្សាសម្ផស្ស ហើយបើយើងបើកហើយ សម្ផស្សថៅ មិនមានរីកចំរើន​ក៏គេមិន​ជឿជាក់​លើសេវា​កម្មហាងដែរ »។ អ្នកនាង ក៏បានបញ្ជាក់ថា «ឱកាសខាងមុខនេះខ្ញុំក៏នឹងរៀបខ្លួន ធ្វើជាពិធី​ការិនី​វិញ​ចឹង​ហើយប្រឹងពង្រឹងទាំងសម្រស់និងទាំងសុខភាពនិងជំនាញពិធីការិនីឡើងដែរ»។