ចិន៖ ថ្មីៗនេះគូរស្នេហ៍មួយគូរបានធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពិភពលោក ខណៈស្រ្តី​មេម៉ាយ​ម្នាក់​មាន​កូន​ប្រុស​វ័យ១៤ឆ្នាំហើយ បានចំណាយលុយចំនួន ៥លានយន់ (ប្រហែល ៧៨ម៉ឺនដុល្លារ) ទិញប្រុសក្មេងធ្វើ​ប្តីអោប​បង្អួតកូនប្រុសកំលោះក្នុងផ្ទះ។

គេហទំព័របរទេសមួយឈ្មោះ medium.com បានចុះផ្សាយរឿងមួយនេះ បុរសម្នាក់ដែលមានវ័យទើបតែ២៣ឆ្នាំ បានរៀបការជាមួយស្ត្រីម្នាក់ដែលមានអាយុ ៣៨ឆ្នាំ។ ស្នេហាខុសវ័យ​នេះដែរបាន​ធ្វើឲ្យមានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងពីសំណាក់មហាជន នៅក្នុងបណ្ដាញសង្គមចិន ពិសេសពីចំនួនទឹកប្រាក់ ដែលស្រីមេម៉ាយកូន​មួយរូប​នេះ​ចំណាយទិញប្រុសក្មេងនោះមកធ្វើប្តី ។ ដែលគេបង្ហាញចំនួន ៥លានយន់ (ប្រហែល ៧៨ម៉ឺនដុល្លារ)។

ការផ្សាយនៅក៏បានបង្ហាញឲ្យដឹងទៀតថា «កូនក្រមុំវ័យ៣៨ឆ្នាំគឺជាស្ត្រីមេម៉ាយ ដោយមានកូនប្រុសម្នាក់ អាយុ១៤ឆ្នាំទៅហើយ នាងបានរស់នៅជាមួយកូនកំលោះម្នាក់នេះតាំងពីពេលនាងមានផ្ទៃពោះមកម្ល៉េះ ព្រម​ទាំង​ ទិញឡានទំនើប ផ្ទះថ្មី និងទឹកប្រាក់ជាច្រើនជូនបុរសវ័យក្មេងម្នាក់នេះ៕