ភ្នំពេញ៖ វេលាចុងក្រោយនៃថ្ងៃបញ្ចប់រឿង «រាជនីភូមិគ្រិះ» របស់ស្ថានីយទូរទស្សន៍ហង្សមាស តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហោះសារកោតសរសើរ​ក្រុមការងារ ដែលបានខិតខំ លះបង់ទាំងកំលាំងកាយ ចិត្ត ដើម្បីផលិតរឿងមួយនេះ ឲ្យទទួលបានគុណភាពល្អ សម្រាប់​បម្រើ​អារម្មណ៍​បងប្អូន​ទស្សនិក​ជន។

ក្នុងសារនោះ លោកបានសរសេរថា «ថ្ងៃនេះការថតបានបញ្ចប់ជាស្ថាពរនៅម៉ោង៣កន្លះទៀបភ្លឺ អ្នកទាំងអស់គ្នាពិតជាមានការនឿយហត់ តែដើម្បីអ្នកគាំទ្ររបស់ពួកយើង យើងបានព្យាយាមធ្វើការងារមួយនេះដោយទឹកចិត្តអំណត់ តស៊ូនៅក្នុងការងារ»។

យ៉ាងណាមិញ រឿងនេះ ត្រូវបានមហាជនទូទៅកំពុងចង់ដឹងថា មានឈុតឆាកអ្វីខ្លះ? ខណៈដែលសាច់​ទាំងមូលបង្ហាញពីតថភាពសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៨៦៣ ដល់ ឆ្នាំ ១៩៥៣៕