ភ្នំពេញ៖ កើតជាមនុស្សគ្មានចិត្តសន្តោស អធ្យាស្រ័យឲ្យគ្នា តើទៅរស់នៅក្នុងសង្គមណាបាន បើមានរឿងអ្វីបន្តិចដេញកាប់ ដេញវាយ​បែបនេះ។ ជាក់ស្តែង ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ជនពិការម្នាក់កំពុងតែហាត់ប្រាណ ត្រូវបានក្មេងទំនើង យកកាំបិតដេញវាយរហូត រងរបួសធ្ងន់ នៅសួន ច្បារ វិមានឯករាជ្យ។

ភ្លាមៗនោះ ត្រូវបានសមត្ថកិច្ច និងក្រុមប្រជាពលរដ្ឋ បានព័ទ្ធចាប់បានជនដៃដល់នោះ និងបញ្ជូនទៅ​ប៉ុស្តិ៍រដ្ឋបាល ដើម្បីសួនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកឯជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ៕

សូមទស្សនាវីដេអូ!!