ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ប៉ុនប្រសប់ម្នាក់នៅក្នុងទ្រនំហង្សមាសអ្នកនាង ពេជ្រ សោភា ថ្មីៗនេះធ្វើដំណើរកម្សាន្តទៅដល់ប្រាសាទអង្គរវត្ត និងបង្ហាញពីកាយវិកាថតរូបនៅលើដែនវប្បធម៌ទេសចរយ៉ាងរីករាយ។

បង្ហាញភ្ជាប់ពីស្នាមញញឹម ក៏ទាក់ទាញមន្តស្នេហ៍ពេជ្រ សោភាបានផ្ដិតយករូបភាពជាច្រើនសន្លឹក ជាមួយនឹងស្លៀក សម្លៀកបំពាក់ ប្រពៃណីខ្មែរ ដែលគេតែងនិយមស្លៀក ពេលឈានជើងចូលទឹកដីអង្គរ។

ក្នុងដំណើរឈានជើងចូលទឹកដីអង្គររបស់តារារូបនេះ ត្រូវបានបណ្ដាញសង្គមហ្វេសប៊ុកមួយទម្លាយថា«ពេជ្រ សោភា កាច់រាងថតរូបកណ្តាលប្រាសាទបុរាណពិតជាស្រស់ស្អាតខ្លាំងណាស់»។