ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ជាថ្ងៃទី៣ ដែលសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម រួមនឹងសមាគមសិល្បករខ្មែរ បន្តសង្គមភាពចែកមួក សុវត្ថិភាពជូនពលរដ្ឋ ក្នុងគោលដៅចំនួន៨ខណ្ឌក្នុងរាជធានីភ្នំពេញ។ យុទ្ធនាការសុវត្ថិភាពមួយជួយជីវិតមនុស្សម្នាក់ ដែលរៀបចំឡើងដោយសមាគមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គម រួមនឹងសមាគមសិល្បករខ្មែរ បានសម្រេចគោលដៅចែកមួកសុវត្ថិភាពបានចំនួនបួនខណ្ឌរួចហើយ គឺខណ្ឌ ពោធិសែនជ័យ ខណ្ឌមានជ័យ ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅក្នុងភាពសស្រាក់សស្រាំ ពីមិត្តៗសិល្បករសិល្បការិនីរួមនឹងមន្រ្តីថ្នាក់មូលដ្ឋាន ក៏មានវត្តមានចូលរួមផង។

ក្នុងនោះដែរប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គមលោក ហេង ឡុង បានលើកឡើងថា«ការចុះចែ​ក​មួ​ក​សុវត្ថិភាពនេះក៏មានវត្តមានរបស់សិល្បករ សិល្បការិនីជាច្រើន ដែលស្មគ្រចិត្តចូលរួម ក្នុងសកម្មភាពនេះដែរ»​។​ ​លោកបានបញ្ជាក់ថា «ការចែកមួយនេះមានការឧបត្ថមផ្ដាច់មុខពីក្រុមហ៊ុនស្រាបៀហ្គេនស្បឺត។ ក្នុងនោះ លោ​ក​ ​ហេង ឡុង បានបញ្ជាក់ថា «យុទ្ធនាការចែកមួកសុវត្ថិភាពមួយជួយជីវិតមនុស្សម្នាក់ដល់ប្រជាពលរដ្ឋ សម្រា​ប់​​​ថ្ងៃទី២៥ខែមករានេះ យើងធ្វើការចែនៅខណ្ឌសែនសុខ និងពេលល្ងាចនៅខណ្ឌច្បាអំពៅ។