ភ្នំពេញ៖ ក្រោយពី ផលិតកម្មមាតុចភាពយន្តបានបើកសម្ភោធរឿងថ្មី គឺរឿង ធ្មប់ ផ្អើលអស់អ្នកសិល្បៈ និងស្រ​ទាប់មហាជននៅផ្សារទំនើបអ៊ីអនម៉លនោះ ពេលនេះក៏ដល់ថ្ងៃចាក់ចញ្ចាំងគ្រប់រោងកុនហើយ។ ជាក់ស្ដែងនៅ​លើបណ្ដាញសង្គមហ្វេសប៊ុករបស់ម្ចាស់ផលិតកម្មមាតុចក្រលោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងថា«នៅថ្ងៃទី​២៥​នេះ​​ភាពយន្តធ្មប់កំពុងបញ្ចាំងហើយ»។

លោកបន្តថា«រំភើបណាស់ពេញគ្រប់ហលតាំងពីព្រលឹមឃើញបងប្អូនសប្បាយមើលពួកខ្ញុំរីករាយណាស់សូមលើកម្រាម១០អរគុណណាស់បងប្អូន»។ យ៉ាងណាម៉ិញលោកក៏បានអំពាវនាវដល់មហាចូលរួមទស្សនាភាពយន្តបុរាណខ្មែរនាសម័យលង្វែកដែលនិទានអំពីធ្មប់និងរង់ចាំបម្រើបងប្អូននៅគ្រប់រោកុន។