ភ្នំពេញ៖ សម្រែកដង្ហោយហៅកូនឲ្យត្រលប់«ឱកូនអើយកូនមាសម្ដាយ ហេតុអ្វីយើងមាននិស្ស័យជួបគ្នាខ្លីម្ល៉េះ កូនបានចាកឆ្ងាយពីម្តាយហើយ»។ ស្ត្រីយំសោកបោកខ្លួន អង្រួនដាស់កូនឲ្យភ្ញាក់ឡើង ត្រូវជាម្តាយកុមារអាយុ ១ឆ្នាំក៏នៅមិនអស់ចិត្ត ខំយកដីកប់កូនក្រែងរស់ឡើងវិញ ទាំងព្រះសង្ឃ និងចាស់ៗ កំពុងសូត្រធម៌ឧទ្ទិសក៏ដោយ។

ហេតុកានេះស្រ្តីជាម្ដាយបានរៀបរាប់ថា«ខ្ញុំរវល់តែដាំបាយនិងធ្វើម្ហូបនៅក្នុងផ្ទះបាយ ទើបបណ្តោយឱ្យកូនប្រុសរបស់នាងអាយុ ១ខួប ចេះដើរតតេះតតាស់ ដើរលេងក្នុងផ្ទះតែម្នាក់ឯង លុះភ្លេចខ្លួនមួយសន្ទុះ ស្ងាត់មាត់កូន ក៏ស្រែកហៅ តែមិនឃើញតបខ្ញុំក៏ទៅមើល ពេលទៅដល់ឃើញកូននៅក្បែព្រីភ្លើង ត្រូវបានភ្លើងឆក់ទៅហើយ»។