ភ្នំពេញ៖ក្រោយទទួលបានពន្លឺយុត្តិធម៌នៅក្នុងក្រដាស ជនរងគ្រោះដែលជាតារាចម្រៀង សុខ ចិន្តា ហៅ វ៉ាន់ នីឡាថ្មីៗនេះបែរជានិយាយថា«ខ្ញុំចងចាំអត់ដែលភ្លេចទេ សត្វចចកញីប៉ុន្មានក្បាលក្នុងគ្រួសារមួយបាន មើលងាយខ្ញុំបោះសំដីគ្រប់សព្វបែបយ៉ាង លើកតម្កើនគ្រួសារខ្លួនឯងថាគ្មានអ្នកណាដូច»។

ប្អូនស្រី អ្នកនិពន្ធនិងអ្នកដឹកនាំរឿងដ៏ល្បី លោក សុខ ជំនោរ នាងបានបន្តថា« ដល់ពេលនេះទើបដឹងថា ខ្ញុំអាណិតពួកគេណាស់ ហើយក៏ខ្លោចចិត្តណាស់ដែរ ខ្ញុំបានរកឃើញថា ពួកគេគឺជាកម្ទេចកម្ទី កាកសំណល់ដែលគេលុញហើយទំលាក់ចុះមកលើផែនដី ដោយគេភ្លេចចោះ ច្រមុះចោះត្រចៀក ចោះភ្នែក ចោះមាត់ ហើយភ្លេចវះដាក់បេះដូង ហេតុនេះហើយទើបពួកគេមានជីវិតតែខ្វះអវៈយវៈដើម្បីសំឡឹងមើលថាមិនខ្វះឡើយ»។

ខណៈតារារូបនេះបន្ថែមទៀតថា«មនុស្សដែលខ្ពង់ខ្ពស់ជាងពួកគេ ហើយមានឋានៈមានទ្រព្យធនជាងពួកគេនោះ ។ធម្មជាតិបានបង្កើតអ្នកទាំងនោះមកដើម្បី free អោយផែនដីតែប៉ណ្ណោះ ស្តាយណាស់ដែលមនុស្សគ្រិនថ្លើមអស់ទាំងនោះអត់ចេះលេង IGកុំអីបានឃើញអ្វីដែលខ្ញុំនិយាយនៅទីនេះហើយ សុខចិត្តស្លាប់ទៅវិញដើម្បីផ្សងសំណាងយកអវៈយវៈ និងចាប់ឆ្នោតយកបេះដូងស្អុយ»។