ភ្នំពេញ៖ ក្រោយបែកស្នេហ៍ពីតារាសម្តែង សាន សុម៉ាលី, ប្រុស ខួច បាន​បង្ហាញមុខសង្សារថ្មីយ៉ាងរំភើយ ក្នុងថ្ងៃខួបកំណើត។ ជាមួយគ្នានោះ សង្សារថ្មីរបស់តារាសម្តែងប្រុស ខួច បានច្នៃនំខួបកំណើតយ៉ាងប្រណិត ដោយមានតុក្កតាខ្លាឃុំ អង្គុយញ៉ាំចេក អមជាមួយអក្សរថា «រីករាយថ្ងៃខួបកំណើត ប្រុស ខួច»។

រំពេចនោះ តារាសម្តែង ប្រុស ខួច ថ្លែងពីក្តីរំភើបលើបណ្តាញសង្គមហ្វេសប៊ុកថា «អរគុណសំណប់ចិត្ត នីនី និងអរគុណ សម្រាប់ក្តីស្រលាញ់»។ យ៉ាងណាមិញ ស្នេហ៍ដែលប្រុស ខួច ទើបបង្កាត់នេះ ត្រូវបានអ្នកស្គាល់ប្រុស ខួប បង្ហើបថា «សង្សារថ្មីលោក ជាកូនអ្នកមានទ្រព្យស្តុកស្តម្ភ»។