ភ្នំពេញ៖ កាលពីព្រឹកមិញនេះ តារាសម្តែងនិយមលែងខ្លួន សេង សូណា បានធ្វើឲ្យមនុស្សជុំវិញខ្លួនរកកលភ័យគ្រប់ៗគ្នា ខណៈនាងថា ចង់ស៊ីសាច់មនុស្ស និងបង្ហាញទឹកមុខកាច ស្តែងពីអារម្មណ៍ខ្លឹង ចង់ស្ទុះទៅខាំក្រញៅមួយរំពេច។ ទន្ទឹមនោះ នាងបានបង្ហោះសារថា «ខួបកំណើតហើយចង់ស៊ីសាច់មនុស្សកុហក ហើយអាណាកុហកអញ អញនឹងស៊ីសាច់ កុំថាអញស្លូត»។

យ៉ាងណាមិញ សារមួយនេះ តារាសម្តែងសម្ញែងដើមទ្រូង សេង សូណា បង្ហោះក្រោយខួបកំណើតនាង ព្រោះមានមនុស្សម្នាក់ បានសន្យា​ខួបកំណើត ប៉ុន្តែ​លទ្ធផល​ចុងក្រោយ ម្នាក់នោះមិនគោរពពាក្យសន្យា ទើបធ្វើឲ្យនាងខឹងដាច់ក្បាលតែកន្ទុយតែម្តង។