ភ្នំពេញ៖ តារាចម្រៀងនិងសម្តែងក្រមិចក្រមើមអ្នកនាង ទូច ស្រីល័ក្ខពីមួយថ្ងៃ ទៅមួយថ្ងៃទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗតាមរយៈបទចម្រៀងថ្មីៗ ក្រោមស្នាដៃនិពន្ធរបស់អ្នកនាងផ្ទាល់។ ទន្ទឹមនិងស្នាដៃនិពន្ធ​ប​ទ​​ចម្រៀងថ្មីរបស់តារារូបនេះក៏រៀបរាប់ពីក្ដីស្រម៉ៃរបស់ខ្លួនថា«ខ្ញុំបានដើរ រមកដល់ផ្លូវមួយដែរខ្ញុំតែងតែស្រ​ម៉ៃ​ថា​ ចង់មានបទថ្មីជារបស់ខ្លួនឯងដែរមិនចំលង់ពីគេ ឥឡូវការគិតនិងការបំពេញក្តីស្រម៉ៃរបស់ខ្ញុំបានទទួលហើយ»។

យ៉ាងណាម៉ិញមុននិងទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះអ្នកនាងក៏រៀបរាប់ថា«បើគ្មានការបរាជ័យក៏មិនមានការជោគជ័យដែរ ពេលយើងចេញទៅបំពេញការងារផ្សេងៗតែងតែមានពាក្យពីរនិងដើរទន្ទឹមជាមួយយើងរហូត កុំចុះចាញ់អោយសោះបើដួលត្រូវងើបដើរបន្តរទៀត»។