ភ្នំពេញ៖ តារាសម្តែងជំនាន់ថ្មី នាង វ៉ាន់ វល័ក្ខ ក្នុងដើមទុនសម្ផស្សកាយដ៏សិចស៊ីចាយលើវិថីសិល្បៈ ទាំងសស្រាក់និងការងារថតសម្តែង មិនគិតយប់ថ្ងៃ ។ ក៏ល្បីផលកម្រាំហូរចូលច្រើនតាមការងារផងដែរ។ តែយ៉ាងណា ភាពហ្មងសៅ ហាក់នៅតែកើតមានចំពោះតារាស្រី មានកំណើតពីទឹកដីក្រុងកំពុងធំ ដែលចាយសម្ផស្សសិចស៊ីលើវិធីសិល្បៈដ៏ស៊ីវីល័យរូបនេះ ។

 

ខណៈនៅមុននេះ នាងក៏បានបង្ហាញអារម្មណ៍ពិបាកចិត្តក្នុងបណ្តាញសង្គម ថា «ខ្ញុំជឿលើអំពើល្អរបស់ខ្ញុំ ថ្ងៃណាមួយនឹងជួបបុរសល្អម្នាក់»។ ពីសារបង្ហាញជម្រើស ប្រៀបមនុស្សទល់ច្រក ទើបនឹកឃើញដល់ផលបុណ្យ របស់ ស្រីស្រស់ វ៉ាន់ វល័ក្ខ នោះ ក៏គេឃើញមានអ្នកគាំទ្រជាច្រើន បានព្យាយាមជួយលើកទឹក ។ ក្នុងនោះក៏មានសារលើកឡើងថា «សម្ផស្សបងប៉ុណ្នឹងដែរ មានអីថា រកបុរសល្អមិនបានបង ។ កុំអស់សង្ឃឹម ពេលវេលានៅមានខាងមុខ»។