ភ្នំពេញ៖ រឿងក្តីឆកបោកនិងរំលោភទំនុកចិត្ត ដែលកំពុងហ៊ុំព័ទ្ធ លើប្រជាប្រិយភាព តារាសម្តែងនាង នី មុន្នី​នាថ ​​ក្រោមការប្តឹងចោទពីអតីតគូដណ្តឹងអាណិកជនខ្មែរអាមេរិក លោក អ៊ុង សូឡាង បានចាយពេលជិតកន្លះឆ្នាំហើយ ដែលស្ថិតនៅលើដៃតុលាការ។

ដោយការទន្ទឹងពីចំងាយ ក៏អូសបន្លាយពេលវេលាទាំងស្ងៀបស្ងាតពីចំណាត់ការតុលាការក្រុងភ្នំពេញនោះ អតីត​គូ​ដណ្តឹង នាង នី មុន្នីនាថ ដែលជាដើមបណ្តឹង ដែលប្តឹងចោទតារាភាពយន្តរូបនេះ រំលោភទំនុកចិត្តនិង​ឆោក​បោក​ ក្នុងគ្រានៅជាគូស្នេហ៍ផ្អែមល្ហែមនឹងគ្នា ក្នុងចំនួនទឹកប្រាក់ជាង១០ម៉ឺនដុល្លារនោះ លោក អ៊ុង សូ​ឡា​ង​ ​ថ្មីៗ​​​​នេះក៏សម្រេចចិត្តឡើងយន្តហោះ ហោះមកស្រុកខ្មែរជាថ្មី ក្នុងបំណុង ពន្លឿនរឿងក្តីប្តឹងអតីតគូដណ្តឹង ដើម្បីបញ្ចប់ការទន្ទឹង។

តែយ៉ាងណាមកដល់ពេលនេះ នៅមិនទាន់មានពន្លឺពីមន្រ្តីតុលាការថា រឿងក្តីឆបោកនិងរំលោភទំនុកចិត្ត ដែលប្តឹងតារាភាពយន្តខ្មែរដ៏ល្បីនេះ និងត្រូវបើកសវនាការពេលណានៅឡើយដែរ ។ ប៉ុន្តែតបនិងដំណឹងអតីត​គូ​ដ​ណ្តឹ​ង​ហោះមកដល់ស្រុកខ្មែរ ក្នុងចេនតា ពន្លឿនរឿងក្តីនេះ នាង នី មុន្នីនាថ ដែលអះអាងថា រឿងក្តីនេះទាំងមូល នាងបានប្រគល់ឲ្យមេធាវី ជាអ្នកចាត់ចែងទាំងស្រុក»។ ប៉ុន្តែនាងក៏បានអះអាងដោយភាពជឿជាក់ថា «ជុំវិញរឿងក្តីមួយនេះ ខ្ញុំមានភស្តុតាំងគ្រប់គ្រាន់ សម្រាប់តតាំង ហើយក៏មិនខ្លាចនិងតតាំងក្តីនេះដែរ ។ ដែលភស្តុតាំ​ងទាំងនោះខ្ញុំក៏បានប្រគល់ឲ្យទៅដៃមេធាវីអស់ហើយដែរ»។