ភ្នំពេញ៖បន្ទាប់ពីម្ដាយរបស់ ពិធីការិនី កញ្ញា សោម ស្រីនាថ បានចែកឋានអស់មួយរយៈដោយសារជំងឺមហារីកមក សោម ស្រីនាថ ហាក់ដូចជាកំសត់ នឹករលឹកម្ដាយខ្លាំងណាស់ ដោយបានបង្ហោះរូបថតក្នុងគណនីហ្វេសប៊ុកនាងជាមួយម្ដាយរបស់នាងយ៉ាងកម្សត់ថា« រីករាយថ្ងៃកំនើតខ្លួនឯង ថ្ងៃនេះជាថ្ងៃដែលអ្នកម៉ែកំសត់របស់កូនបានផ្តល់កំនើតដល់កូន ប៉ុន្តែឆ្នាំនេះ ថ្ងៃនេះ ពិតជាកំសត់ខ្លាំងណាស់មិនឃើញអ្នកម្តាយមកជូនពរកូនដូចរាល់ឆ្នាំអរគុណម៉ែសំរាប់ផ្តល់កំនើតដល់កូន»។ នាងក៏បានរៀបរាប់យ៉ាងកំសត់ទៀតថា « អរគុណ សំរាប់ក្តីស្រលាញ់គ្មានថ្ងៃប្រែសំរាប់កូន អរគុណសំរាប់រាល់ការលំបាកដែលម៉ែធ្វើដើម្បីកូន។
ថ្ងៃនេះកូនពិតជាចង់ជួប ចង់អោប ម៉ែ និងចង់ស្តាប់ការជូនពររបស់ម៉ែដែលតែងតែជូនពរកូនអោយមានសំណាងល្អ .កូននឹកម៉ែខ្លាំងណាស់ នឹកស្នាមញញឹម នឹកអនុស្សារីយដ៏មានន័យជាមួយម៉ែ happy birthday to me ជូនពរខ្លួនឯងអោយជួបតែរឿងល្អៗក្នុងជីវិតមួយនេះ អ្វីដែលមិនល្អ សូមចាកឆ្ងាយពីជីវិតមួយនេះចាប់ពីពេលនេះតទៅ»។ ក្នុងនោះផងដែលក៏មានអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិត និងលើកទឹកចិត្តកញ្ញាអោយតស៊ូបន្តទៀត៕
