ភ្នំពេញ៖ អតីតពិធីការិនីដ៏សម្បូរវោហារស័ព្ទ អ្នកនាង ចាន់ សុផានី ដែលបរាជ័យជីវិតស្នេហារួមនឹងតារាចម្រៀងហ្សូណូរំលងខាន់ស្លាមួយភ្លើង ក្លាយជានារីមេម៉ាយកូនមួយចំណាយមាត់ញាតិ ទាំងមានរូបសម្ភស្សស្រស់ស្អាតសម្បូរទៅដោយមន្តស្នេហ៍។

អ្នកនាងក៏ធ្វើឲ្យមជ្ឈដ្ឋានជាច្រើន ផ្ទុះភាពស្រឡាំងកាំងនឹងសារបង្ហាញពីចេតនាបើកទ្វារបេះដូង តែមិនស្វាគមបុរសមានជាប់ចំណង។ កន្លងមកអ្នកម៉េម៉ាយរូបនេះបានរៀបរាប់ពីរឿងអតីតស្វាមីក្រៅខាន់សា្លថា«អ្នកចម្រៀងរូបនោះ គេមិនបានចាំថា គេមានកូនទេ គេភ្លេចយូរហើយ។ ការដែលអ្នកឯងដើរនិយាយថាតារាចម្រៀងនោះស្រឡាញ់កូន និងនៅតែជួយលុយកាក់នោះ សូមទោសណា ខ្ញុំមិនដែលបានទទួលទេ»។

បន្ទាប់ពីធ្លាប់មានរឿងមិនល្អមកថ្មីៗនេះអ្នកនាង ចាន់ សុផានី បានប្រកាសរកអ្នកពោះម៉ាយទៅវិញ ធ្វើឲ្យរឿងនេះបានល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយអ្នកនាងបានសរសេរផុសនៅលើគណនីយហ្វេសប៊ុករបស់នាងថា«បងប្អូនមើលមុខខ្ញុំមើលដែលមានប្រវត្តិប្រើប្តីរួមជាមួយអ្នកណាអត់?តែបើអ្នកឯងពោះម៉ាយ ខ្ញុំនឹងស្វាគម អត់ប្រកែកទេចា៎។ អ្នកមេម៉ាយកូនមួយកំពុងសំភីរបរលក់ម្ជួរទ្រលឹងទឹងចិញ្ចឹមកូនរូបនេះ បន្តថា បើមានគ្នាហើយសូមរាប់ជាមិត្តបានយូរអង្វែង អគុណចា៎ដែលយល់»។

ដូចនេះហើយការផុសរូបបែបនេះធ្វើឲ្យប្រិយមិត្តគិតថាអ្នកម៉េម៉ាយរូបនេះចង់បានមនុស្សដែលយល់ចិត្តហើយមើលថែខ្លួននិងកូន ខណៈពេលដែលកំពុងចិញ្ចឹមបីបាច់កូនតែម្នាក់ឯង។