កំពង់ឆ្នាំ៖ នៅព្រឹកថ្ងៃទី២៦ខែមករានេះ ក្នុងបណ្តាញគណនីហ្វេសប៊ុក តារាចម្រៀង ខេម បាន​បង្ហោះ​សាររៀប​រាប់រំឭកអត្ថន័យជីវិត ដែលស្ថិតនិងភាពក្រខ្សត់ ។ ដែលលោកបានពោលថា«លើលោកនេះអ្នកណាចង់ក្រ គ្រាន់​តែជាសេចក្តីស្រឡាញ់បន្តិចបន្តួចជូនដល់ពុកម៉ែបងប្អូនដែលត្រូវការ ពេលខ្ញុំអត់​ខ្ញុំក៏ត្រូវការ​ដូចជាពួក​គាត់​ដែរ»។

សំណេរដែលបង្កប់ដោយអត្ថន័យជីវិតតស៊ូក្នុងភាពអត់ឃ្លាន ដែលតារាចម្រៀងផលិតកម្មថោន មានកំណើត​នៅ​ទឹក​ដីខេត្តកំពង់ឆ្នាំ លោក ខេម នេះ ក៏បង្ហាញ ទឹកចិត្តអាណិតអាសូដល់ប្អូនក្រីក្រ រស់នៅរួមខេត្តផងដែរ។ ខណៈ​​ដែលលោកបានបង្ហាញថា «នៅព្រឹកថ្ងៃខ្ញុំបានរួមដំណើរជាមួយម៉ែធម៌ ដែលជាស្ពន់​ស័រធានា​តារា​ទៅច្រៀង​នៅប្រទេសបារាំង គាត់បានចុះមកធ្វើមនុស្សធម៌ជួយអ្នកក្រក្រីនៅកម្ពុជា ។ មិនទៅធ្វើ​ណាធ្វើ​នៅខេត្ត​កំណើត​កូនទៀត»។

ព្រមគ្នានោះ អ្នកធានាតារាចម្រៀងខ្មែរទៅច្រៀងនៅប្រទេសបារាំង ដែលក្លាយជាម្តាយធម៌ តារាចម្រៀង ខេម អ្នកស្រី សុខុន លី ក៏បានឲ្យដឹងដែរថា «ខ្ញុំធានាតារាទៅច្រៀងនៅបារាំង ហើយ កូនខេម ក៏ធ្លាប់​បាន​ទៅ​ច្រៀង​ហើយដែរ ។ រាល់ប្រាក់ដែលចំណេញពីការចំណាយ លើតារាចម្រៀង ខ្ញុំតែយកត្រឡប់មកស្រុកខ្មែរ ធ្វើមនុស្ស​ធម៌​ដល់អ្នកក្រីក្រ »។ អ្នកស្រីក៏បានបញ្ជាក់ថា «នេះជាលើកទី២ ដែលកូនខេម នាំម៉ាកមក​ធ្វើ​មនុស្ស​ធម៌​នៅ​ខេត្ត​កំពង់ឆ្នាំងនេះ»។ ជាមួយការបង្ហាញនេះ អ្នកស្រីក៏បានបង្ហើបទៀតថា «លើកនេះខ្ញុំមកធានា តារាទៅ​ច្រៀង​នៅ​​បារាំង តែក៏ឆ្លៀតធ្វើមនុស្សធម៌ ហើយបានកូនខេម មកជាមួយ ព្រោះកូនខេម ក៏រវល់ដែរ គាត់ជិត​ឡើង​ទៅ​​ច្រៀងកម្មវិធីប្រគំតន្រ្តីធំនៅប្រទេសកូរ៉េ ដែលមានតារាចូលរួមដល់ទៅ២០រូបនោះ »។Image result for ខេម