ភ្នំពេញ៖ ជាមួយការលេចធ្លាយរូបថតពីរបីសន្លឹក ចម្រុះដោយបុរសស្រ្តី មានអ្នកនាង ឆោម និមល លោក អ៊ុង សូឡាង កញ្ញា ចាន់ ស្រីរ័ត្ន រួមនឹងបុរសប្លែកមុខចំនួនពីរនាក់ផងនោះ ដែលត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គម។ រំពេចនោះក៏មានពាក្យលេចឮបែបជាចម្ងល់ថា«ចាន់ ស្រីរ័ត្ន មានអ្វីជាមួយ អតីតគូដណ្តឹង នី មុន្នីនាថ បានជាស្និទ្ធស្នាលនិងគ្នាម្លេះ? ក៏ស្របពេលដែលដំណឹង លោក អ៊ុង សូឡាង ហោះពីអាមេរិកមកកម្ពុជា ដើម្បីពន្លឿនរឿងក្តីឆរបោកនិងរំលោភទំនុកចិត្ត ដែលលោកប្តឹងអតីតគូដណ្តឹង កញ្ញា នី មុន្នីនាថ ទាមទារសំណងទឹកប្រាក់ចំនួន១២ម៉ឺនដុល្លារនោះ ។
បែរជាក្នុងបណ្តាញសង្គមក៏ក្លាយជាប្រធានដ៏គួរឲ្យចាប់អារម្មណ៍ថ្មី ជាមួយនឹង អាណិកជនខ្មែរអាមេរិករូបនេះ ជាមួយនឹងរូបថតជាច្រើន សន្លឹកត្រូវបានគេចែកចាយលើបណ្តាសង្គម ដែលថតរួមគ្នាជាមួយ និង កញ្ញា ចាន់ ស្រីរ័ត្ន ក្នុងភាពរីករាយ។ តែយ៉ាងណា ស្រាយនូវចម្ងល់មហាជន នេះ កញ្ញា ចាន់ ស្រីរ័ត្ន បានបញ្ជាក់ថា «នាងគ្មានអ្វី ពាក់ព័ន្ធនឹងលោក អ៊ុង សូឡាង ត្រូវជាអតីត គូដណ្ដឹងកញ្ញា នី មុន្នីនាថ ទេ គឺគ្រាន់តែជាមិត្តភ័ក្រ ស្គាល់រាប់អានគ្នា តែប៉ុណ្ណោះ»។ កញ្ញា ចាន់ ស្រីរ័ត្ន បានបញ្ជាក់ទៀតថា ៖ « ខ្ញុំឃើញគេប្រដូច អ្វីដែលបង បានសួរខ្ញុំដែរ កាលពីម្សិលមិញ។ តាមពិតខ្ញុំ និងគាត់អ្វីពាក់ព័ន្ធ ជាមួយគ្នាទេ គឺរាប់អានធម្មតា ហើយការថតរូបហ្នឹង ក៏មិនមែនពីរនាក់ដែរ គឺរូបច្រើននាក់ ហើយខ្ញុំមិនចង់ធ្វើជាអ្នកទី៣ទេ ព្រោះខ្ញុំមានម្ចាស់ចិត្តរួចទៅហើយ»៕
