ភ្នំពេញ៖ ឱកាសបង្ហាញសកម្មភាពយ៉ាងសស្រាក់សស្រាំ ចូលរួមយុទ្ធនាការ ចែកមួកសុវត្ថិភាព ជាមួយ​និង​សមា​គមសិល្បៈ តារាចម្រៀង ឡេង មុន្នីរចនា ដែលស្ទើរតែធ្វើឲ្យមហាជនភ្លេចមុខ នាងក៏បានបង្ហើបថា «ពេល​នឹង​វិល​ចូលសិល្បៈវិញហើយ»។ បន្ទរនឹងសារដង្ហើយឲ្យបងប្អូនមហាជនជួយគាំទ្រ ដំណើរវិល​ត្រឡប់​មកជាន់​សង្វៀន​សិល្បៈ ទាំងជីវិតឯកជនរស់ក្នុងគ្រួសារដែលមានស្វាមីជាអ្នកជំនួញស្តុកស្តុមនោះ នាង ឡេង មុន្នីរនាថ ក៏​បង្ហើប​ទៀតថា «ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលខ្ញុំមិនដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬកម្ម​វិធី​អ្វី​ឡើយ តែរឿងនេះខ្ញុំក៏មិនបានឈប់ដែរ តែមិនដឹងម៉េចមិនហៅ ចឹងហើយចេះតែស្ងាត់ៗ គេថាខ្ញុំឈប់ពីសិល្បៈ ។Image may contain: one or more people and people standing

តែពេលនេះប្រកាសចំហថា ខ្ញុំនៅតែជាអ្នកសិល្បៈដដែលទេ មិនទៅណាឆ្ងាយពីសិល្បៈទេ»។ ក្នុងន័យ​ដដែល​នេះនាងផុសរូបថតដែល បង្ហាញពីសកម្មភាពចែកមួកសុវត្ថិភាពជាមួយសមាគមសិល្បករខ្មែរ រួមនឹង​សមា​គមមិត្តសិល្បៈស្មគ្រចិត្តដើម្បីជួយសង្គមនោះ នាងក៏សរសេររៀបរាប់ថា« ធ្វើការងារ ទោះបី​ក្រោម​កំដៅ​ថ្ងៃ​បែប​ណា ក៏សប្បាយចិត្ត ជាការងារមនុស្សធម៏ ចែកមួកខណ្ឌច្បារអំពៅ ក្រុមការងារសិល្បៈដឹកនាំដោយ បង ស្រីប្រ​ធាន ចន ចន្ទលក្ខិណា រួមទាំង ឡុង សុខគីរី និងម្ចាស់ស្ពន់ស័រស្រាបៀរ Ganberg Beer»។Image may contain: 3 people, people standingImage may contain: 3 people, people standing and indoorImage may contain: 2 people, people smiling, close-upImage may contain: 2 people, sunglasses, close-up and text