សង្គម៖គួរឲ្យសរសើរទឹកចិត្តខាងបុរសមែន ប្រាប់ឪពុកម្ដាយឲ្យទៅស្ដឹងដណ្ដឹងកូនគេ រឿងនេះ​បាន​ធ្វើឲ្យមាន​ការ​ភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដោយគ្រួសារខាងកូនប្រុសមានជីរភាពធូរធា ឯខាងកូនស្រីវិញ មានជីវភាព​ក្រលំ​បាក ផ្ទះក៏តូច ជញ្ជាំងបាំងស្លឹកដាច់រហែក ឯដំបូលវិញបាំងស័ង្កសី ហាក់ដូចជាកំពុងក្រលំបាកណាស់ តែអ្វី​រឹត​តែ​អស្ចារ្យនោះគឺខាងប្រុសមិនប្រកាន់ខាងស្រីឡើយ ព្រោះរឿងទ្រព្យសម្បត្តិពួកគេអាចរកបានតាមក្រោយ ឲ្យតែ​ចេះទុកដាក់របស់ទ្រព្យ។

នៅលើគណនីហ្វេសប៊ុកមួយ មានឈ្មោះ Sandy Sa បានសរសេររៀបរាប់ថា «ជូន my king my Queen មកស្ដីដណ្ដឹងកូនគេឱ្យបងប្រុស មកដល់ឃើញហើយអាណិតស្រលាញ់ខាងស្រី. (កូនកំព្រា). ក្រទ្រព្យកុំឱ្យតែក្រចិត្តណាពៅ នឹកឃើញផ្ទះខ្លួនឯងពីមុនក៏បែបនឹងដែរ (មនុស្សសូមកុំមើលងាយមនុស្ស)»។