ភ្នំពេញ៖ អម្រែកជាប់នឹងស្មា បុរសវ័យ ៤០ឆ្នាំប្លាយម្នាក់ ត្រូវបានគេដឹងថា អ្នករែកបន្លែលក់​ ដើម្បីចិញ្ចឹមគ្រួសារ ជាពិសេសកូនរៀនទៀតផង។ តាមសម្តី បុរសលក់បន្លែនោះ បានឲ្យដឹងថា «ខ្ញុំរែកលក់រាល់ថ្ងៃដល់ម៉ោង ៨ ទៅ ៩យប់ ហើយបើនិយាយពីប្រាក់ចំណេញច្រើនបំផុត ៣ម៉ឺនរៀល ប៉ុន្តែបើលក់មិនអស់វិញ ខាតដើម»។

យ៉ាងណាមិញ ក្រៅពីបន្ទុកចំណាយលើ​ម្ហូបអាហារ និងកូនរៀន នៅមាន​ចំណាយ​លើថ្លៃផ្ទះ​ជួលទៀត ពោលសព្វ​ថ្ងៃបុរសនោះ បានជួលផ្ទះនៅម្តុំចាក់អង្រែ។ ម្ល៉ោះហើយ ពីមួយខែទៅខែ លោក​មិនមានលុយសល់ក្នុងខ្លួននោះទេ ហើយ​បើមាន​ជំងឺ ប្រាកដជាប្រឈមការ​លំបាកខ្លាំងហើយ មិនដឹងរកលុយពីណាបានមកព្យាបាលនោះទេ៕

សូមទស្សនាវីដេអូ!!