ភ្នំពេញ៖ ថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនទូទៅលាន់មាត់ថា នៅស្រស់សង្ហារ និងស្រស់ស្អាត ជាមួយស្ទីលថ្មីៗ ដែលតារាចម្រៀងទាំង២ដួងនេះ បានបញ្ចេញ។ ក្នុងនោះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានរំលេចនូវអាវក្រៅពណ៌ក្រហមឆ្អិនឆ្អៅ មានទាំងកន្សែងបង់ករ និងវែនតាខ្មៅ ថែមទៀតផង។
ក្រឡេកមកមើលតារាចម្រៀងម្ចាស់បទ «មួយម៉ាត់បែកពីរម៉ាត់បែក» ឱក សុគន្ធកញ្ញា បានស្តែងឡើងនូវសំលៀកបំពាក់បែបអ៊ឺរ៉ុប រួមទាំងវែនតាខ្មៅ ដូចលោក ព្រាប សុវត្ថិ ដែរ។ គួរបញ្ជាក់ថា រូបភាពប៉ុន្មានសន្លឹកនោះ តារាចម្រៀងទាំង ២ដួង បានថតរួមគ្នានៅលើកំពូលភ្នំ ទឹកដីភូមិភាគឦសាន ខេត្តមណ្ឌលគិរី ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian idol រដូវកាលទី៣ វគ្គ Theater Round ។
