ភ្នំពេញ៖ ក្រោយលេចឡើងវត្តមានតារាសម្តែងភាពយន្តវ័យជាង ៥០ឆ្នាំ អ្នកនាង អម្ពរ ទេវី វិលមកប្រទេស​កំណើ​ត ដើម្បីមកទទួលការងារភាពយន្តម្ដងទៀតនោះក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មហាជន។ ជាពិសេសក៏ទទួលបានកាស្វាគមន៍យ៉ាងអធិកអធមពីលោកជំទាវ ហ៊ុន ម៉ាណា ផងដែរ។

យ៉ាងណាមិញលោកជំទាវក៏បានទម្លាយរូបភាពជាច្រើនជាមួយអ្នកស្រី អម្ពរ ទេវី នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា «អស្ចារ្យ! អាហារពេលល្ងាចនេះ បានញ៉ាំជាមួយ idol និងតារាសម្តែងដ៏ល្បី អម្ពរ ទេវី»។

ទាក់ទិនសារនោះ មានស្ត្រីម្នាក់បានចូលទៅខមមិនថា «ជូនពរប្អូនស្រីជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារយុវជនទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារនិងប្រកបការងារ ឬរកស៊ីទទួលទានទទួលបានជោគជ័យទាំងអស់គ្នា»។