ភ្នំពេញ៖ នៅថ្ងៃទី២៧ មករា ២០១៨ នេះគឺជាថ្ងៃគម្រប់ខួប ១០០ថ្ងៃរបស់អតីតតារាចម្រៀងហង្សមាស អ្នកនាង សាន ស្រីឡៃ ដែលទទួលមរណភាពដោយសារការបាញ់ប្រហារពីស្វាមី។

យ៉ាងណាមិញពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ របស់អ្នកនាង សាន ស្រីឡៃ បានប្រារព្ធនៅភូមិសែនសុខទី ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លុះព្រឹកថ្ងៃទី២៨ វេលាម៉ោង ០៧ព្រឹក ប្រគេនយាគូព្រះសង្ឃ ធ្វើពិធីរាប់បាត បង្សុកូល វេកត្តាហារប្រគេនទីយវត្ថុដល់ព្រះសង្ឃ។