ភ្នំពេញ៖ តារាសម្ដែងមានសម្រស់ស្រស់ស្អាត និងកំពុងមានទីផ្សារខ្ពស់កញ្ញា ឆុំ វុត្តី ជាតារាស្រីមួយរូបដែលជ្រើសរើសជាតួឯកស្រីក្នុងរឿងភាគខ្មែរប៉ុន្មានរឿងជាប់គ្នារួចមក ដោយសារអត្តចរិកក្រម៉ិចក្រមើម និងរួសរាយ។

ជាពិសេសក៏ទទួលបានការស្រលាញ់គាំទ្រមិនតិចជាងតារាផ្សេងៗ ប៉ុន្មានដែរ។ ថ្មីៗនេះ កញ្ញាបង្ហោះសាររំភើបចិត្ត ដោយមានអ្នកគាំទ្រច្រើន ថែមអ្នកគាំទ្រមួយចំនួនបានសាក់ឈ្មោះរបស់នាងលើដៃទៀតផង។ ក្នុងសារនោះ នាង​បានសរសេរថា «លើកទីមួយហើយដែលមានអ្នកសាក់ ឈ្មោះខ្ញុំ លើកដៃចឹង អរគុណប្អូនស្រីដែលស្រលាញ់ចូលចិត្តគាំទ្របង»។