បរទេស៖ តារាសិចស៊ីនាង ប៉ាវ៉ារីសា សូរិន បានធ្វើមហាជនទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈនាងបានបង្ហាញរាងសិចស៊ីនៅក្នុងគំនរសំរាម។
ក្នុងរូបប៉ុន្មានសន្លឹកនោះ តារារូបនេះ ចង់បង្ហាញទៅពិភពលោកថា ជីវិតជាក្មេងកំព្រា ខ្វះទីពឹងប្រកបរបររើសអេតចាយមានការលំបាកណាស់ ពោលគឺត្រូវប្រើកំលាំងកាយជាមួយភក់ជ្រាំយ៉ាងកខ្វក់ ហើយត្រូវប្រឈមមុខនឹងឆ្លងមេរោគផ្សេងៗទៀត។
មិនត្រឹមតែប៉ុណ្ណឹងទេ របរនេះ គឺបានចំណូលតិចតួចបំផុត មិនអាចផ្គត់ផ្គង់គ្រួសារឲ្យបានគ្រប់គ្រាន់រស់នៅស្រួលបានឡើយ។ ម៉្លោះហើយ តារាសិចស៊ីរូបនេះ ចង់ឲ្យមនុស្សគ្រប់រូបត្រូវចេះឲ្យតម្លៃមនុស្សដូចគ្នា ទោះពួកគាត់ជាអ្វីក៏ដោយ៕
