ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកគ្រប់គ្រងផលិតកម្មថោន ករុណា ពេជ្រ ហាក់អារម្មណ៍ធូរស្បើយបន្តិច ជាមួយនឹងការបង្ហាញពីស្ថានភាពជំងឺឪពុកដែលវះកាត់ឈាមកកក្នុងក្បាល បន្ទាប់ត្រូវបានគ្រូពេទ្យនាំឪពុកលោកចេញពីបន្ទប់សង្រោះបន្ទាន់។

យ៉ាងណាមិញកាលពីថ្ងៃទី២៦ ម្សិលមិញនេះនោះលើបណ្ដាញសង្គមរបស់លោកបានបង្ហោះពីស្ថានភាពរបសស់ឪពុកអាចបើកភ្នែក តែនៅពុំទាននិយាយរួចឡើយ។ យ៉ាងនេះក្ដីលោកព្យាយាមលើកទឹកចិត្ត និងជំរុញឲ្យឪពុកខិតខំតស៊ូបន្ថែមទៀតដើម្បីឲ្យជំងឺឆាប់ជាសះស្បើយ។

ជាមួយគ្នានោះលោកក៏បាននិយាយថា «មកលា ប៉ា ស្អែកកូនទៅធ្វើការ នៅ កុងតឺណឺ សៀមរាប ស្តាតចាស់…ពេលនេះលាប៉ា ប៉ា បើកភ្នែកធំៗ ហ្មង…ប៉ា ត្រូវប្រឹងឆាប់បានទៅផ្ទះវិញ ហើយដើម្បីកំលាំងចិត្តដល់កូន បន្តទៀត..ខំប្រឹងណាប៉ា»។