ភ្នំពេញ៖ ថ្វីត្បិតតែតារាចម្រៀងម្ចាស់ពាន The Voice Cambodia ប៊ុត សីហា គ្មានភព្វវាសនាបានឡើងឆាកប្រគំតន្ត្រីធំៗ ដូចតារាហង្សមាស​ផ្សេងទៀតក៏ដោយ និងគ្មានចំណូលធំដំក៏ពិតមែន។

ប៉ុន្តែគ្រួសារតារាចម្រៀងមួយនេះ នៅតែមានសុភមង្គលដដែល ពោលកាលពីប៉ុន្មានថ្ងៃមុន​នេះ តារាចម្រៀងល្បីថាធ្លាក់ខ្លួនច្រៀងតាមអកក្តង់ ប៊ុត សីហា បាននាំប្រពន្ធកូនទៅលំហែកាយ និងញ៉ាំស៊ុបជាមួយប្រពន្ធយ៉ាងកក់ក្តៅ។ ការ​ពិតណាស់ ជារឿយៗ តារាចម្រៀងរូបនេះ តែប្រើជីវិតដ៏សាមញ្ញជាមួយក្រុមគ្រួសារ៕