ភ្នំពេញ៖ កូនស្រីតែមួយរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងត្រូវជា​កូន​ប្រ​សារ​សពសម្តេច ជា ស៊ីម គឺអ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា វ័យ៣៦ឆ្នាំ បាន​ទទួល​មរណភាព​ នៅវេលាម៉ោ​ង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ​២០១៨ នៅមន្ទីរពេទ្យ ប្រទេសសឹង្ហបុរី ដោយសារបញ្ហាសុខ​ភាព​ធ្ង​ន់ធ្ងរ​។

ការទទួលមរណភាពរបស់​អ្នកស្រី ​ហ៊ុន វណ្ណវឌ្ឍនា ​បាន​​បន្សល់​ទុក​កូន​តូចៗ​ចំនួន​៣នាក់​ (ស្រី​២នាក់) ឲ្យ​នៅ​កំព្រា​ម្តាយ​។នាយ​ឧត្ត​មសេនីយ៍ ​ជួន​ សុវណ្ណ​ បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា «កូនស្រីខ្ញុំ បានទៅចោលខ្ញុំហើយ ​គេបាន​សោយ​សុខ​ក្នុង​អនាគតជាតិ មិនបាននៅរងបាបកម្មជាមួយខ្ញុំ​ទេ»​។