ក្នុង​សម្ព័នជីវិត​គូប្តូរ​ភា​ព​ផ្អែម​ល្ហែម​ទាំង​មិន​អើពើរ​រឿង​ដឹក​ដៃ​គ្នា​ក្រាបផ្ទឹម​​ពេញ​តាម​គន្លង​ប្រពៃណី​ខ្មែរ គូស្នេហ៍​តារាចម្រៀង​សុខ រក្សា និង តារាសម្តែង​ នាង កុល ដាវី ថ្មីៗត្រូវបាន​គេ​​ភ្ញាក់​ផ្អើល​ថា បានពើប​នឹ​ង​ភាព​រង្គោះរង្គើ ខណៈដែលមាន​ស្រ្តីម្នាក់​តាម​តោ​ង​ស្នេ​ហ៍​ សុខ រក្សា ស្អិតដូចស្កតាំងម៉ែ។

បើ​ទោះ​ជាយ៉ាងណា នាង កុល ដាវី នៅ​តែ​បង្ហាញ​ជំហ៊ជឿជាក់​ស្នេហា ដែល​នាង​ទទួល​បាន​ពី​លោក សុខ រក្សា ហើយ​ផ្ទុយ​ទៅ​វិញ​ នាង​មាន​តែពោល​អាណិតដល់​ម្ចាស់​រូបថត​ដែល​គេយកមកផុស​ភ្ជាប់​នឹងសារ​ទំនាក់​ទំនង​ជាមួយ​លោក សុខ រក្សានោះ ។ ដែលនាង កុល ដាវី ក៏បាន​ចំអកឲ្យ​ម្ចាស់​រូបថតផុសឆ្លើយឆ្លងសារលោក សុខ រក្សា ទៀតថា «ខ្ញុំមិន​ដឹងថាអ្នកជាមនុស្សប្រុស​ឬ​ក៏​ជាស្រី​ម្នាក់​ក្នុងរូបហ្នឹង បង្កើតរឿងចង់​ឲ្យ​ខ្ញុំ​ខឹង​គាត់​មែន សុំ​ទោសផង​អត់ខឹង​ទេ រឹតតែស្រឡាញ់​គាត់​ថែម​ទៀត ព្រោះបេះ​ដូង​ស្មោះ​ដែលគាត់ប្រ​គល់​ឲ្យខ្ញុំ និង​ការយកចិត្ត​ទុកដាក់ថ្នាក់ថ្នមខ្ញុំ ទាំងផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​គ្មាន​អ្វី​មក​បំបែក​ខ្ញុំបាន​ទេ»។   ព្រម​នឹង​ភាព​ជឿជាក់ដែល​ធ្វើឲ្យ​នាងស្ងប់​ក្នុង​អារម្មណ៍​នោះ នាង កុល ដាវី ក៏​បាន​ផ្តាំទៅ​ម្ចាស់​រូបថត​ដែលតាមញោះញង់ស្នេហ៍នាងទៀតថា «ចង់​ផ្តាំថាបើ​នៅ​ទំនេរ គួរយក់កញ្ចក់​ហើយមកឆ្លុះ​ស្វែង​រកចំណុចអាក្រក់ខ្លួន​ឯងឲ្យ​ឃើញ ហើយ​កែទៅ​ដើម្បី​កុំឲ្យ​សង្វេកអញ្ចឹង​ទៀត​»។

 

បន្ទរលើសារចំអកឡកឡើយ ពីនាង កុល ដាវី ទៅ ឲ្យ​នារី​ក្នុងរូបថត មានឆាត​លោក ជាមួយ​នោះ លោក សុខ រក្សា ក៏​បាន​បញ្ជាក់ថា ហ្វេសប៊ុកមានឈ្មោះ និង​រូបថតលោក ដែល​ឆាត​ជាមួយ​នារីនោះគឺជាហ្វេសប៊ុកក្លែងក្លាយ មិនមែន​ជារបស់ខ្ញុំ​ទេ​។