ថៃ៖ ក្នុងវ័យ២៦ឆ្នាំ អ្នកនាង Chatchawarn Tarrin ត្រូវបាត់បងសម្ផស្សដ៏ស្រស់ ក្រោមស្នាដៃស្វាមីវ័យ២៨ ឈ្មោះ Nednapha Nuankhul ចាក់សាំងដុត បណ្តាយឲ្យឆាប់ឆេះស្ទើនឹងក្ស័យប្រាណផង ។ រឿងរ៉ាវដែលនាំឲ្យស្វាមីកើតទោសៈ ចាក់សាំងដាក់ប្រពន្ធ ឥតអាល័យគ្រា ដែលគេងអោប ប្រឡោមស្នេហ៍រាប់ឆ្នាំនោះ ក៏ត្រូវបានគេបង្ហាញឲ្យដឹងថា «ក្រោយពីឃើញស្រ្តីជាប្រពន្ធ ថតរូបសែលហ្វីបង្ហោះនៅលើបណ្ដាញសង្កម»។
តែយ៉ាងណា ស្ត្រីរងគ្រោះនោះក៏ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ និងត្រូវបានជីវិត ប៉ុន្តែសម្រស់ដ៏ស្រស់ស្អាត ហើយត្រូវចំណាយពេលព្យាបាលរយៈពេលយូ។ ខណៈដែលសម្ផស្សក៏ត្រូវបាត់បង់ និងត្រូវព្យាបាលរបួសក្នុងរយៈពេលយូរផងនោះ ហើយក្តៅចិត្តកំណាច់នោះក៏ត្រូវបានរត់គេចខ្លួន អ្នកនាង Chatchawarn Tarrin បានត្រឹមតែនិយាយ ថា«នៅពេលគាត់ដុតខ្ញុំ ខ្ញុំពិតជាដឹងថា នរកពិតប្រាកដធ្វើយ៉ាងម៉ិច កាឈឺចាប់វាពិតជាមិនអាចទ្រាំទ្របានឡើយ។រាងកាយរបស់ខ្ញុំនិងបែបនេះជារៀងរហូត គាត់អាចគេចពីអ្វីបានទាំងអស់តែគាត់មិនអាចគេចពីកម្មពៀរបានទេ»។
