ថៃ៖ ដំណឹងដ៏រន្ទត់សម្រាប់ក្រុមគ្រួសារក្រីក្រ ដែលមានកូនធ្វើការចំណាក់ស្រុក ទៅប្រទេសថៃ ខណៈក្នុងបណ្តាញសង្គមបានបង្ហាញរូបភាពដ៏មហាតក់ស្តុត ដែលកម្មករខ្មែរពីរនាក់ធ្លាក់ពីលើការដ្ឋានសំណងជាន់ទី៣៩ស្លាប់ភ្លាមៗ។ ក្នុងភាពដ៏សង្វេក បង្ហាញភ្ជាប់និងសម្ភារៈការដ្ឋានសំណងដ៏រាយប៉ាយ ខណៈសពក៏ត្រូវបានគេគ្រប់មុខនោះ ក៏ត្រូវបានគេបង្ហាញអត្តសញ្ញាណឲ្យស្គាល់ថា «មានឈ្មោះភឿង សេន អាយុ22ឆ្នាំ ម្នាក់ទៀតឈ្មោះ សមប៊ួនអាយុ 22ឆ្នាំ»។
ឃើញរូបភាពបែបនេះមជ្ឈដ្ឋានមហាជន ក្រៅពីក្តីអាណិតអាសូរគ្រួសារដែលរងចាំដំណឹងកូននិងរងចាំផលនៃការប្តូរញើសឈាមនោះ ក៏នាំគ្នាពោលថា «ខ្លោចផ្សាណាស់! ព្រោះតែជីវភាពទើបតម្រូវឲ្យមនុស្សខំពុះពារគ្រប់បែបយ៉ាងមិនថាឡើយត្រូវទៅឆ្ងាយដល់ស្រុកគេឲ្យតែបានលុយ។ តែលើកនេះមានតែធាតុ ដែលគ្រួសារត្រូវទទួលទាំងទុក្ខសោក»។
