ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ខែកញ្ញានេះ ពិធីករទូរទស្សន៍ ទាំងច្បាស់លើទម្រង់សិល្បៈបុណ្យ លោក ដួង សុខគា និងអ្នកនាង កាឆយ ដឹកដៃគ្នាឡើងយន្តហោះ ឆ្ពោះទៅស្រាយសម្ពាយយុទ្ធគុនសិល្បៈនៅទឹកដីអាមេរិក ។ បង្ហាញឲ្យឃើញពីដំណើរនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនឡើងយន្តហោះបោះពួយឆ្ពោះទៅកាន់ទឹកដីមហាអំណាយនោះ លោក ដួង សុខគាបានបង្ហោះសារនៅលើបណ្តាញសង្គម ក្លែមទាំងពាក្យចំអកចំអនឲ្យដៃគួរត្រូវហោះហើររួមគ្នាថា« មីងឆយម្ចាស់ចិត្តអើយ យើងរួមសុខទុក្ខជាមួយគ្នា ណាមីង!! ចាំមកដល់ស្រុកខ្មែរវិញ ចាំយើង លែងលះ» ។

 

ពិធីករទូរទស្សន៍ដែលមានកំណើតមកពីទឹកដីខេត្តតាកែវវ័យក្រោម៤០ឆ្នាំ ដែលមុននេះក៏មានពាក្យល្បីថា ជាមរតកសិល្បៈអាចស្នង អធិរាជ ចម្រៀងអាយ៉ៃ ពីលោក ព្រហ្ម ម៉ាញ ប៉ុន្តែត្រូវលោកសារភាពថា មិនហ៊ានទទួល ។ លោកក៏បានបង្ហាញពីដំណើរទៅទឹកដីអាមេរិកថា «ការធ្វើដំណើរទៅអាមេរិកជាមួយ និងអ្នកនាង សុខ សុធា ហៅ ឆយ ក្នុងគោលបំណងគឺដើម្បីសម្តែងសិល្បៈនៅទីនោះ»។ ពិធីករ និងតារាកំប្លែង ទាំងពីរនាក់ ទៅសម្តែងសិល្បៈនៅទីអាមេរិកមានរយៈ មួយខែ ទើបត្រលប់មក ប្រទេសកម្ពុជាវិញ។ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ទេថាទៅសម្តែងនៅណារដ្ឋណា ខ្លះ គឺដោយសារតែ ម្ចាស់( ស្ពន់ស័រ ) ជាអ្នករៀបចំទាំងអស់។