ភ្នំពេញ៖ ថ្ងៃ២៧ម្សិលម៉ិញនេះ គឺជាថ្ងៃខួបមរណៈភាព១០០ថ្ងៃ តារាចម្រៀងផលិតកម្មហង្សមាស អ្នកនាង សាន ស្រី ក្រោមស្នាដៃខ្មាន់កាំភ្លើងជាអតីតស្វាមី។ ស្ថិតនឹងការចង់ចាំមរណៈភាពដ៏សង្វេកនេះ ប្អូនស្រីពៅ សាន ស្រីឡៃ ក៏បង្ហាញពីទិដ្ឋាភាពនៃពិធីបុណ្យខួបគម្រប់មួយថ្ងៃ ជាមួយនឹងការត្អូញត្អែគ្មានអ្នកចូលរួម។
ក្នុងវីដេអូឡាយ ប្អូនស្រីរបស់ សាន ស្រីឡៃ បានត្អូញត្អែថា«ថ្ងៃបុណ្យរបស់បងស្រីខ្ញុំពីម្សិលមិញបានអញ្ជើញភ្ញៀវដែរ តែមកតិចតួចណាស់ ហើយព្រឹកនេះក៏ស្ងាត់ពុំមានអ្នកចូលរួមឡើយ តុនៅទំនេរទាំងអស់។ចំណែកបងៗតារាមកបានតែពីរបីរនាក់ទេ»។
ខណៈប្អូនស្រីរូបនេះលើកដៃសំពះអញ្ជើញភ្ញៀវនោះ ក៏បន្តទៀតថា«ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅចូលរួមបុណ្យបងស្រីខ្ញុំផង ហើយបើបងៗចង់ជួយក្មួយខ្ញុំអាទំនាក់ទំនងមកបាន»។
