សៀមរាប៖ ជនបរទេស ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី ​បង្កើតកន្លែងច្រៀងរាំអាសអាភាសន៍ នៅក្រុងសៀម​រាប ខេត្ត​សៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបាននាំខ្លួន ជនបរទេស ១០នាក់ ក្នុងនោះជាមាន ៧នាក់ ជនជាតិអង់គ្លេស, ២នាក់ ជនជាតិកាណាដា និងម្នាក់ទៀតជនជាតិហូឡង់ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការបន្ត។

ចំណែកឯ ភ្ញៀវចូលច្រៀងរាំ ៧៧នាក់ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យត្រលប់ទៅផ្ទះវិញ ក្រោយការអប់រំណៃនាំរួច៕