ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៨ មករា នេះ តារាកំប្លែង នាយ កុយ តំណាងសមាគមសិល្បករខ្មែរ និងសមាគម​មិត្ត​សិល្បៈ​ស្មគ្រចិត្ត​ដើម្បីជួយ​សង្គម បាននាំ​យកថវិកាមូលនិធិសិល្បៈចាស់ជរា ជូនដល់តារាកំប្លែងជើងចាស់ នាយ ស្មាញ ដែលមានជីវភាពខ្វះខាត និងជំងឺប្រចាំកាយ ទាមទារឲ្យទៅពិនិត្យ និងព្យាបាលជាប្រចាំទៀតផង។

ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​តារា​កំប្លែង​ដែល​មាន​ដើម​កំណើត​ពី​ស្រុក​បាទី ខេត្តតាកែវ រូប​នេះ ថ្លែងអំណរគុណ​សមាគមសិល្បៈ ដែលជួយឧបត្ថម្ភជាថវិកា និងលោកបានជូនពរឲ្យ ប្រធាន សហការី និងក្រុមការងារ​សមាគមសិល្បៈ​ទាំងអស់ជួបតែពុទ្ធព្រះពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕